ការជញ្ជឹងគិត ថ្ងៃទី ៨
អ្នកឈ្នះដ៏អស្ចារ្យ
អាន : ហេព្រើ ១២:១-៩
វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន?-រ៉ូម ៧:២៤
តើនរណាដែលមិនមានការរំជួលចិត្ត ពេលដែលបានឃើញកីឡាកររត់ប្រណាំង ដែលរត់ដួលហើយ នៅតែមិនព្រមបោះបង់ការប្រកួត គឺគាត់បានក្រោកឡើងហើយបន្តរត់ទៅមុខទៀត? គំរូរបស់កីឡាករម្នាក់នេះ បានបណ្តាលចិត្តមនុស្សជាច្រើន។
យ៉ាងណាមិញ គ្រីស្ទបរិស័ទក៏បានទទួលការបណ្តាលចិត្តដូចនេះផងដែរ ពីគំរូរបស់ព្រះអម្ចាស់ និងព្រះសង្រ្គោះរបស់ខ្លួន។ គ្មាននរណាដែលបានទទួលការបន្ទាបបន្ថោកខ្លាំងជាងព្រះយេស៊ូវឡើយ តែក្រោយមកទ្រង់ក៏បានងើបឡើងវិញ។ គេបានប្រមាថទ្រង់ ទាំងមើលងាយ…
ការបកស្រាយដ៏អាថ៌កំបាំង
វិមានប្រវត្តិសាស្ត្រស្ទោនហេញ ត្រូវបានគេសង់ឡើង ដោយប្រើបង្គោលថ្មយក្សបញ្ឈរក្បែរគ្នាជារង្វង់មូល និងស្ថិតក្នុងចំណោមកន្លែងដែលទាក់ទាញទេសចរណ៍ខ្លាំងបំផុត ក្នុងប្រទេសអង់គ្លេស។ វិមានដែលធ្វើពីផ្ទាំងថ្មក្រានីតដ៏ធំៗទាំងនេះ ក៏មានអាថ៌កំបាំងជាច្រើនផងដែរ។ ជារៀងរាល់ឆ្នាំ មនុស្សម្នាបានធ្វើដំណើរទៅមើលវិមានស្ទោនហេញ ដោយការងឿងឆ្ងល់ថា : តើគេសង់វាធ្វើអ្វី? តើនរណាដែលបានសាងសង់វិមាន ដែលជាស្នាដៃវិស្វកម្មដ៏អស្ចារ្យនេះ? ហើយអ្វីដែលយើងឆ្ងល់ជាងគេនោះគឺ តើគេបានសង់វាឡើងដោយរបៀបណា? ប៉ុន្តែ ភ្ញៀវទេសចរណ៍ទាំងឡាយ គ្រាន់តែបានទៅទស្សនា ហើយចាកចេញទៅវិញ ដោយមិនបានទទួលចម្លើយ ពីបណ្តុំផ្ទាំងថ្មដែលមិនចេះនិយាយនោះដដែល។ ដូចនេះ អាថ៌កំបាំង គឺនៅតែជាអាថ៌កំបាំង។
ព្រះគម្ពីរបរិសុទ្ធក៏បានចែងអំពីអាថ៌កំបាំង ដែលកាន់តែអស្ចារ្យជាងនេះទៀត គឺអាថ៌កំបាំងនៃការដែលព្រះទ្រង់យាងមករស់នៅ ជាមនុស្ស ក្នុងចំណោមយើង។ សាវ័កប៉ុលបានសរសេរ ក្នុងបទគម្ពីរ ១ធីម៉ូថេ ៣:១៦ ថា “ពិតប្រាកដជាសេចក្តីអាថ៌កំបាំងរបស់សាសនានៃយើង នោះជ្រាលជ្រៅណាស់ គឺដែលព្រះបានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់ មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដ៏ទៃ មានគេជឿដល់ទ្រង់ក្នុងលោកីយ៍នេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ”។
ការបកស្រាយដ៏ខ្លីអំពីដំណើរជីវិតរបស់ព្រះគ្រីស្ទ ដែលជាអាថ៌កំបាំងនៃភាពជាព្រះរបស់ទ្រង់ ក្នុងបទគម្ពីរនេះ គឺពិតជាគួរឲ្យកត់សំគាល់ណាស់។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុដែលព្រះអាទិករនៃចក្រវាល បានយាងមករស់នៅ និងសុគត ដើម្បីស្នាព្រះហស្តរបស់ទ្រង់ មិនមែនជារឿងអាថ៌កំបាំងឡើយ។ គឺដូចមានសេចក្តីចែងថា “តែឯព្រះទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង”(រ៉ូម ៥:៨)។ សេចក្តីស្រឡាញ់ដ៏អស្ចារ្យ…
ការជញ្ជឹងគិត ថ្ងៃទី ៩
ការលីឈើឆ្កាង
អាន : ម៉ាថាយ ១០:២៤-៣៩
អ្នកណាដែលមិនយកឈើឆ្កាងខ្លួន មកតាមខ្ញុំ អ្នកនោះមិនគួរនឹងខ្ញុំឡើយ។-ខ.៣៨
ឈើឆ្កាង ជាឧបករណ៍ដែលមានភាពគ្រាតគ្រើម ធ្វើពីឈើ ដែលគេប្រើ នៅក្នុងការធ្វើគុតព្រះយេស៊ូវគ្រីស្ទ។ ប៉ុន្តែ មុនពេលពួកសិស្សដឹងថា ព្រះយេស៊ូវទ្រង់នឹងសុគត តាមរបៀបនេះ ទ្រង់បានមានបន្ទូលទៅកាន់ពួកគេ អំពីឈើឆ្កាង។ ពេលទ្រង់ឈរនៅក្បែរសមុទ្រកាលីឡេ ក្នុងការរៀបចំពួកសិស្សទ្រង់ សម្រាប់ការឈោងចាប់ “រាស្រ្តអ៊ីស្រាអែល…
សេចក្តីស្រឡាញ់ចាប់ផ្តើមពីយើងទៅ
កូនស្រីរបស់ខ្ញុំ ឈ្មោះមែលីសា(Melissa) មានទម្លាប់សរសេរកត់ត្រា ក្នុងព្រះគម្ពីររបស់នាង ជាជំនួយឲ្យនាងអនុវត្តតាមបទគម្ពីរនោះ ក្នុងការរស់នៅ។
ឧទាហរណ៍ : នៅក្នុងបទគម្ពីរម៉ាថាយ ជំពូក ៧ នាងបានគូរប្រអប់ជុំវិញខ.១ និងខ.២ ដែលចែងថា យើងមិនត្រូវថ្គោលទោសដទៃ ពីព្រោះនៅពេលដែលអ្នកធ្វើដូច្នេះ “គេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង”។ នាងក៏បានសរសេរការពន្យល់នៅក្បែរខគម្ពីរនោះថា “សូមពិនិត្យមើលអ្វីដែលអ្នកកំពុងធ្វើ មុននឹងមើលទៅអ្នកដទៃ”។
មែលីសាជាក្មេងជំទង់ “ដែលចេះគិតពីអ្នកដទៃ”។ នាងបានរស់នៅ តាមព្រះបន្ទូលនៅក្នុងបទគម្ពីរ ភីលីព ២:៤។ មិត្តរួមថ្នាក់របស់នាង ឈ្មោះម៉ាត(Matt) បានស្គាល់នាង តាំងពីនៅក្មេងៗ នៅឯព្រះវិហារ រហូតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់មែលីសា កាលរៀននៅថ្នាក់ទី១១ ពេលដែលនាងបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍។ ម៉ាតបានឡើងនិយាយនៅឯពិធីបុណ្យសពរបស់នាងថា “ខ្ញុំធ្លាប់តែឃើញមែលីសាញញឹមជានិច្ច ហើយនាងតែងតែធ្វើឲ្យអ្នកដទៃសប្បាយចិត្ត”។ មិត្តភក្តិរបស់នាង ឈ្មោះតារ៉ា(Tara) ក៏បានឡើងនិយាយនៅថ្ងៃនោះផងដែរថា “សូមអរគុណមែលីសា ដែលបានរាប់អានខ្ញុំជាមិត្តភក្តិ ទោះបីជាអ្នកដទៃមិនចិត្តល្អ និងមានភាពស្រស់ស្រាយ ដូចនាងក៏ដោយ”។
នៅថ្ងៃដែលគេហាក់ដូចជាចូលចិត្តថ្កោលទោសគ្នាទៅវិញទៅមក ដោយឥតមេត្តា យើងចាំបាច់ត្រូវនឹកចាំថា សេចក្តីស្រឡាញ់ត្រូវចាប់ផ្តើមមាន ពីខ្លួនយើងមុន។ សូមយើងនឹកចាំពាក្យរបស់សាវ័កប៉ុល ដែលបានបង្រៀនយើងថា “ឥឡូវនេះ នៅមានសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំង៣មុខនេះ តែសេចក្តីដែលវិសេសជាងគេ គឺជាសេចក្តីស្រឡាញ់”…
ការជញ្ជឹងគិត ថ្ងៃទី ១០
ការស្លាប់ដើម្បីរស់
អាន : លូកា ៩:១៨-២៦
បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ។-ខ.២៣
ឈើឆ្កាងក្នុងសម័យចក្រភពរ៉ូម៉ាំង ត្រូវបានគេរៀបចំសម្រាប់ប្រហារជីវិតអ្នកទោស។ គេមិនប្រើវាធ្វើអ្វីផ្សេងទៀតទេ។ ដូចនេះ ពេលព្រះយេស៊ូវមានបន្ទូលថា បើនរណាម្នាក់ចង់ដើរតាមទ្រង់ ពួកគេត្រូវ “ផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ” តើបន្ទូលទ្រង់មានន័យថាដូចម្តេច?(លូកា ៩:២៣) ត្រង់ចំណុចនេះ ទ្រង់មិនមែនមានបន្ទូលថា យើងត្រូវឲ្យឆ្កាងរូបកាយយើងនៅលើឈើឆ្កាងនោះទេ។…
ការស្វែងរកទីលំនៅដ៏ល្អ
ដោយផ្អែកតាមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យប្រ៊ីសថូលបានឲ្យដឹងថា ស្រមោចថ្មដែលរស់នៅក្នុងទ្វីបអឺរ៉ុប អាចឆ្លាតជាងមនុស្សយើង នៅក្នុងផ្នែកជ្រើសរើសទីលំនៅ។ អ្នកស្រាវជ្រាវបានរកឃើញថា ហ្វូងស្រមោចបានប្រើគ្នាវាដែលជំនាញស៊ើបការ ឲ្យពិនិត្យមើលស្ថានភាពនៃការរស់នៅរបស់ហ្វូងស្រមោច ជាប់ជានិច្ច។ អ្នកវិទ្យាសាស្រ្តមានការភ្ញាក់ផ្អើល ចំពោះជំនាញទំនាក់ទំនងជាសង្គម ដ៏ស្មុគ្រស្មាញ ដែលពួកវាបានប្រើ ដើម្បីរួមគ្នា ស្វែងរកកន្លែងរស់នៅ ដែលមានទំហំត្រឹមត្រូវ មានភាពងងឹត និងសុវត្ថិភាព ដែលចាំបាច់សម្រាប់ឲ្យមេស្រមោច និងកូនរបស់វារស់នៅ ក្នុងកន្លែងដែលល្អបំផុត។
ក្នុងសម័យលោកម៉ូសេ គ្រួសារទាំងឡាយនៃប្រជាជនអ៊ីស្រាអែលកំពុងត្រូវការកន្លែងថ្មី សម្រាប់តាំងទីលំនៅ។ ពួកគេធ្លាប់រស់នៅ ក្នុងភាពសាហាវព្រៃផ្សៃ នៅទីលានសម្រាប់ឲ្យពួកទាសកររស់នៅ ក្នុងនគរអេស៊ីព្ទ។ ហើយវាលរហោស្ថានស៊ីណាយក៏គ្មានកន្លែងណា ដែលពួកគេចង់រស់នៅដែរ។ តែពួកគេមានបញ្ហាមួយទៀត។ ពួកអ្នកស៊ើបការនៃសាសន៍អ៊ីស្រាអែលបានរាយការថា ទឹកដីសន្យាដែលព្រះកំពុងដឹកនាំពួកគេឲ្យទៅរស់នៅនោះ គឺមានសាសន៍ដទៃកំពុងកាន់កាប់ទឹកដីនោះ ហើយដោយទីក្រុងទាំងនោះ មានកំផែងធំ និងមានមនុស្សមាឌធំកំពុងរស់នៅ ធ្វើឲ្យពួកអ្នកស៊ើបការគិតថា ពួកអ៊ីស្រាអែលប្រៀបបាននឹងសត្វកណ្តូប(ជនគណនា ១៣:២៨,៣៣)។
ការប្រៀបធៀបប្រជាជនអ៊ីស្រាអែល ទៅនឹងសត្វកណ្តូប នៅសម័យនោះ អាចនាំឲ្យមានគ្រោះថ្នាក់ តែជួនកាល ការប្រៀបធៀបខ្លួនឯង ទៅនឹងសត្វល្អិត អាចមានប្រយោជន៍សម្រាប់យើង។ ស្រមោចថ្មដែលស្វែងរកសំបុក្រថ្មី បានរស់នៅតាមសុភាវគតិ ដែលព្រះអាទិករបានប្រទានឲ្យពួកគេ។ ប៉ុន្តែ យើងច្រើនតែអនុញ្ញាតឲ្យការភ័យខ្លាច រារាំងមិនឲ្យយើងដើរតាម និងទុកចិត្តព្រះ។ ពេលដែលយើងសម្រាក ដោយដឹងច្បាស់ថា ព្រះទ្រង់គង់នៅជាមួយយើង ហើយស្រឡាញ់យើង នោះយើងអាចទូលទ្រង់ថា…
ការជញ្ជឹងគិត ថ្ងៃទី ១១
ការភ័យខ្លាច និងអំណរដ៏អស្ចារ្យ
អាន :
ម៉ាថាយ ២៨:១-១០
ស្ត្រី២នាក់នោះ ក៏ដើរចេញពីផ្នូរជាប្រញាប់ទាំងភ័យ ហើយមានសេចក្តីអំណរជាខ្លាំងផង ក៏រត់ទៅប្រាប់ដល់ពួកសិស្សទ្រង់។-ខ.៨
នាងម៉ារា និងក្រុមស្រ្តីដែលបានទៅមើលផ្នូរព្រះយេស៊ូវ មិនបានរំពឹងថា នឹងបានជួបរឿងដូចនេះ នៅឯផ្នូរទ្រង់ឡើយ។ ពួកគេបានមកផ្នូរទ្រង់ពីព្រលឹម ដើម្បីដាក់គ្រឿងអប់ព្រះសពទ្រង់ ដែលជាមិត្តសំឡាញ់របស់ពួកគេ ដោយមិនដឹងថា ខ្លួននឹងបានចូលទៅក្នុងផ្នូរទ្រង់ដោយរបៀបណាទេ។ តែពេលពួកគេទៅជិតផ្នូរទ្រង់ ពួកគេមានការភ្ញាក់ផ្អើល ពេលបានឃើញថ្មដ៏ធំត្រូវបានប្រមៀលចេញពីច្រកចូលផ្នូរទ្រង់។…
មានពេលសម្រាប់គ្រប់ការទាំងអស់
ប្រសិនបើអ្នកជាខ្ញុំវិញ អ្នកប្រហែលជាមានការពិបាក នៅក្នុងការបដិសេធមិនព្រមទទួលយកការទទួលខុសត្រូវថ្មីមួយ ជាពិសេសបើសិនជាការទទួលខុសត្រូវនោះមានបុព្វហេតុដ៏ល្អ ឬជាប់ទាក់ទងដោយផ្ទាល់ នឹងការជួយអ្នកដទៃ។ យើងប្រហែលជាមានហេតុផលដ៏ល្អ នៅក្នុងការដាក់អាទិភាពរបស់យើង យ៉ាងប្រុងប្រយ័ត្ន។ ប៉ុន្តែ ជួនកាល ពេលយើងមិនយល់ព្រមទទួលកិច្ចការបន្ថែមទៀត យើងអាចមានអារម្មណ៍ថា ខ្លួនមានកំហុស ឬគិតថា យើងបានបរាជ័យ ក្នុងការរដើរ ដោយជំនឿ។
ប៉ុន្តែ តាមបទគម្ពីរសាស្តា ៣:១-៨ មនុស្សមានប្រាជ្ញាដឹងថា អ្វីៗទាំងអស់នៅក្នុងជីវិតមនុស្ស សុទ្ធតែមានរដូវកាល នៃសកម្មភាពរបស់មនុស្ស គឺមិនខុសពីរដូវកាល ដែលមាននៅក្នុងពិភពធម្មជាតិឡើយ។ គឺដូចមានសេចក្តីចែងថា “មានពេលសម្រាប់គ្រប់ទាំងអស់ គឺមានពេលសម្រាប់គ្រប់ការ ដែលនៅក្រោមមេឃ”(ខ.១)។
អ្នកខ្លះប្រហែលជាដល់ពេលរៀបអាពាហ៍ពិពាហ៍ ឬក្លាយជាឪពុកម្តាយរបស់គេជាលើកដំបូង។ ប្រហែលជា អ្នកខ្លះដល់ពេលបញ្ចប់ការសិក្សា ហើយត្រូវចូលធ្វើការ ខណៈពេលដែលអ្នកខ្លះទៀត ដល់ពេលចាកចេញពីការងារពេញម៉ោង ចូលទៅរកការចូលនិវត្តន៍។ នៅពេលដែលយើងធ្វើដំណើរ ពីរដូវកាលមួយ ទៅរដូវកាលមួយទៀត អាទិភាពរបស់យើងមានការផ្លាស់ប្តូរ។ យើងប្រហែលជាត្រូវបំភ្លេចអ្វីដែលយើងបានធ្វើ កាលពីអតីតកាល ហើយប្រមូលផ្តុំកម្លាំងថាមពលរបស់យើង ទៅធ្វើការអ្វីផ្សេងទៀត។
នៅពេលដែលកាលៈទេសៈ និងកាតព្វកិច្ចរបស់យើង មានការប្រែប្រួល ក្នុងការរស់នៅ យើងត្រូវដឹងថា ខ្លួនត្រូវមានការប្តេជ្ញាចិត្តដូចម្តេចខ្លះ ដោយការទទួលខុសត្រូវ និងប្រាជ្ញា ពោលគឺយើងត្រូវព្យាយាមធ្វើការគ្រប់យ៉ាង “ដើម្បីថ្វាយសិរីល្អដល់ព្រះ”(១កូរិនថូស ១០:៣១)។ បទគម្ពីរសុភាសិត ៣:៦…
ការជញ្ជឹងគិត ថ្ងៃទី ១២
តើអ្នកស្រឡាញ់ខ្ញុំទេ?
អាន : យ៉ូហាន ២១:១៥-២៥
តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី?-ខ.១៥
ពេលកូនស្រីខ្ញុំមានអាយុ៤ឆ្នាំ ជើងដ៏តូចរបស់នាងបានជួយឲ្យនាងផ្លាស់ទីពេញក្នុងផ្ទះជារៀងរាល់ថ្ងៃ។ ពេលនាងកំពុងដើរឆ្ពោះទៅរកទ្វារខាងមុខ នាងក៏ស្រាប់តែឈប់ ហើយក៏បានវង្វិលខ្លួន។ នាងក៏បានស្រែកហៅខ្ញុំ ដោយការប្រញាប់ប្រញាល់របៀបកូនក្មេងថា “ម៉ាក់ ខ្ញុំស្រឡាញ់ម៉ាក់!” បន្ទាប់មក នាងក៏បានរត់ចេញទៅបាត់ទៀត។ នាងពិតជាអាចធ្វើឲ្យឪពុកម្តាយនាងមានចិត្តរីករាយណាស់។
ចូរយើងស្រមៃអំពីរឿងដែលកើតឡើងដូចនេះ ក្នុងកាលៈទេសៈដែលខុសគ្នា។ ឧបមាថា ខ្ញុំទើបតែបានប្រាប់ឲ្យនាងដើរមកតុបាយជាលើកទី៣។ តែនាងក៏បានរត់មករកខ្ញុំហើយ ក៏បានរត់ទៅរកទ្វារខាងមុខវិញ…
អាវុធដែលអាចគ្រោះថ្នាក់ដល់ជីវិត
មូហាម៉ាត់ អាលី(Muhammad Ali) ដែលជាកីឡាករប្រដាល់ ដ៏ល្បីល្បាញ បានប្រើយុទ្ធវិធីមួយចំនួន ពេលប្រកួតក្នុងសង្វៀនប្រដាល់ ដើម្បីផ្តួលគូប្រកួត ហើយការចំអកឲ្យគូប្រកួត ស្ថិតក្នុងចំណោមយុទ្ធវិធីទាំងនោះឯង។ ក្នុងការប្រកួតជាមួយនឹងចច ហ្វ៊រមែន(George Foreman) នៅឆ្នាំ១៩៧៤ អាលីបានចំអកឲ្យហ្វរមែនថា “វាយខ្ញុំឲ្យខ្លាំងជាងនេះមក! បញ្ចេញក្បាច់ឲ្យអស់មក ចច។ វៃចឹង ម៉េចឈឺ។ ខ្ញុំគិតថា អ្នកឯងអន់ណាស់”។ ហ្វ៊រមែនក៏បានផ្ទុះកំហឹង ហើយវាយសម្រុកមកលើអាលីឥតសំចៃដៃ ធ្វើឲ្យខ្ជះខ្ជាយកម្លាំងជាច្រើន ហើយធ្វើឲ្យទំនុកចិត្តរបស់គាត់ចុះខ្សោយ។
យុទ្ធវិធីមួយនេះ ត្រូវបានគេយកមកប្រើតាំងពីយូរមកហើយ។ ពេលដែលហោរានេហេមាកំពុងខិតខំដឹកនាំពួកបណ្តាជនជួសជុលកំផែងក្រុងយេរូសាឡិម ថូប៊ីយ៉ាបាននិយាយចំអកឲ្យគាត់ថា សត្វឆ្កែចចក ក៏អាចរំលំកំផែងក្រុងនោះបានដែរ(នេហេមា ៤:៣)។ ត្រង់ចំណុចនេះ ថូប៊ីយ៉ាកំពុងបំបាក់ទឹកចិត្តពួកអ្នកសាងសង់ ដោយពាក្យសម្តីដ៏ពិសពុល។ កូលីយ៉ាតក៏បានព្យាយាមធ្វើឲ្យដាវិឌបាក់ទឹកចិត្ត ដោយការចំអកឲ្យអាវុធដ៏សាមញ្ញរបស់ក្មេងម្នាក់នេះ ដែលមានតែខ្សែដង្ហក់ និងគ្រាប់គ្រួស(១សាំយ៉ូអែល ១៧:៤១-៤៤)។
ការនិយាយបំបាក់ទឹកចិត្ត អាចធ្វើជាអាវុធ ដែលនាំឲ្យគ្រោះថ្នាក់ដល់ជីវិត។ តែនេហេមាមិនព្រមបណ្តោយខ្លួនឲ្យបាក់ទឹកចិត្ត ដោយសារពាក្យចំអករបស់ថូប៊ីយ៉ា គឺមិនខុសពីការដែលដាវីឌមិនព្រមឲ្យកូលីយ៉ាតនិយាយបង្អាប់ខ្លួននោះដែរ។ ទីបំផុត នេហេមា និងដាវីឌក៏បានទទួលជ័យជម្នះដូចគ្នា ដោយផ្តោតទៅលើព្រះ និងជំនួយរបស់ទ្រង់ ជាជាងផ្តោតទៅលើស្ថានភាពដ៏ពិបាកដែលធ្វើឲ្យបាក់ទឹកចិត្ត។
នរណាក៏អាចនិយាយចំអកឲ្យយើងដែរ គឺរាប់បញ្ចូលទាំងអ្នកដែលជិតស្និតនឹងយើង។ បើយើងឆ្លើយតបទៅពួកគេវិញ តាមរបៀបអវិជ្ជមាន គឺមានតែធ្វើឲ្យកម្លាំងយើងចុះខ្សោយប៉ុណ្ណោះ។ ប៉ុន្តែ ព្រះទ្រង់បានលើកទឹកចិត្តយើង…